ស្វែងយល់ពីទម្រង់សរសេរ(Syntax)របស់កូដ C++ និង សួរស្តីពិភពលោក!


#include <iostream>
using namespace std;

int main() {
  cout << "Hello World!";
  return 0;
}

Example explained

Line 1: #include <iostream> គឺជា header file library ដែលអនុញ្ញាតឱ្យយើងធ្វើការប្រើ input and output objects​ បាន, ដូចជា cout (បន្ទាត់ទី​ 5)។


Line 2: using namespace std មានន័យថាយើងអាចប្រើឈ្មោះ objects និង variables ចេញពី standard library ។


***សូមកុំបារម្ភធីបើសិនជាអ្នកមិនយល់ពីរបៀបដែល #include <iostream> និង using namespace std ដំណើរការ. អ្នកគ្រាន់តែចាំថាយើងត្រូវសរសេរវាជាចាំបាច់។


Line 3: បន្ទាត់ទទេ. C++ មិនទទួលស្គាល់ white space។


Line 4: អ្វីដែលចាំបាច់ត្រូវមាននៅក្នុង C++ program, គឺint main(). វាត្រូវបានគេហៅថាជា  function. កូដទាំងឡាយណាដែលមាននៅក្នុង {} និងត្រូវបានដំណើតការ។


Line 5: cout (ហៅថា"see-out","ស៊ី-អោត") ជាវត្ថុចាំបាច់ត្រូវប្រើជាមួយសញ្ញា (<<)ដើម្បីបង្ហាញឫបោះពុម្ភអត្ថបទអក្សរ. (cout<<"text";)


ចំណាំ: រាល់ C++ statement បញ្ចប់ដោយសញ្ញា semicolon ;


ចំណាំ: តួខ្លួននៃ int main() ក៍អាចសរសេជាបន្ទាត់ត្រង់ដូចខាងក្រោមនេះបានដែរ៖
int main () { cout << "Hello World! "; return 0; }


Line 6: return 0 បង្ហាញពីសេចក្តីបញ្ចប់របស់ main function.


Line 7: កុំភ្លេចដាក់ closing curly bracket } ដើម្បីបញ្ចប់ main function.



ការលុបនិងផ្លាស់ប្តូរ Namespace

អ្នកប្រាកដជាធ្លាប់បានឃើញកម្មវិធី C++  ដែលដំណើរការដោយមិនចាំបាច់ប្រើ standard namespace library។​ using namespace std អាចលុបចោលនិងជំនួសមកវិញដោយពាក្យគន្លឹះ std , ភ្ជាប់ជាមួយសញ្ញា :: ចំពោះវត្ថុមួយចំនួនដែលតម្រូវ៖


ឧទាហរណ៍(សួរស្តីពិភពលោក)


#include <iostream>

int main() {
  std::cout << "Hello World!";
  return 0;
}